លក្ខខណ្ឌសម្រាប់អ្នកផ្សាយពាណិជ្ជកម្មលើគេហទំព័រ

ភាពទៀងទាត់​- សមាគមន៍គ្រូពេទ្យភ្នែកកម្ពុជា ឬ Webmaster នៃ​គេហទំព័រ​នេះ មិន​អាច​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ទាក់ទង​នឹង​ភាពទៀងទាត់​នៃ​ការផ្សាយពាណិជ្ជកម្ម ឬ​ការចោទប្រកាន់​ពី​ការរំលោភ​កុងត្រា នៅក្នុង​ផ្នែក​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម​បាន​ទេ ហើយ​អ្នក​ផ្សាយពាណិជ្ជកម្ម ត្រូវ​ធានា​សង Webmaster នៃ​គេហទំព័រ​នេះ និង​ក្រសមាគមន៍គ្រូពេទ្យភ្នែកកម្ពុជា​ចំពោះ​តម្លៃ ថ្លៃ​ចំណាយ និង​ការខាតបង់​ទាំងអស់ ដែល​កើតចេញ​ពី​ការទាមទារ​ទាក់ទង​នឹង​មាតិកា​របស់​ការផ្សាយពាណិជ្ជកម្ម​មួយ​។ អ្នក​ផ្សាយពាណិជ្ជកម្ម​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ​ក្នុង​ការរក្សា​វត្តមានរ​បស់​ខ្លួន ឲ្យមាន​ភាពត្រឹមត្រូវ និង​ទាន់​ពេលវេលា ដោយ​ផ្តល់​ដំណឹង​ដល់ Webmaster នៃ​គេហទំព័រ​នេះ​នូវ​ពត៌មាន​ថ្មីៗ​ទាំងអស់​។

រូបថត និងសិទ្ធិអ្នកនិពន្ធ- គ្រប់​សម្ភារៈ (​រាប់បញ្ចូល​ទាំង​រូបថត និង​អត្ថបទ​ទាំងអស់​) ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ (www.cambodiacos.com) ត្រូវបាន​ការពារ​ដោយ​សិទ្ធិ​អ្នកនិពន្ធ​។ មិន​មាន​សម្ភារៈ​ណាមួយ​នៅក្នុង​គេហទំព័រ​នេះ ត្រូវបាន​គេ​យក​ទៅ​ប្រើប្រាស់ ឬ​ថតចម្លង ដោយ​គ្មាន​ការអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ ពី Webmaster នៃ​គេហទំព័រ​នេះឡើយ​។

ការទទួលខុសត្រូវ- Webmaster នៃ​គេហទំព័រ​នេះ និង​/​ឬ សមាគមន៍គ្រូពេទ្យភ្នែកកម្ពុជាមិន​ធានា​ថា ដំណើរការ​នៃ​គេហទំព័រ​នេះ នឹង​មិន​ត្រូវបាន​កាត់​ផ្តាច់ ឬ​មិន​មាន​បញ្ហា​បច្ចេកទេស​នោះទេ​។ ទៅ​បី​ជា​យ៉ាងណា​ក៏ដោយ Webmaster នៃ​គេហទំព័រ​នេះ ហើយ និង​/​ឬ សមាគមន៍គ្រូពេទ្យភ្នែកកម្ពុជាមិន​ទទួលខុសត្រូវ​ចំពោះ ព្យសនកម្ម​ពិសេស (​ការខូចខាត​ពិសេស​) ព្យសនកម្ម​បង្កឡើង​ដោយ​ឧប្បត្តិហេតុ ឬ​ព្យសនកម្ម​ប្រយោល (​ការខូតខាត​ប្រយោល​) ណា​ទាំងអស់ រួមបញ្ចូល​ទាំង ការខាតបង់​ប្រាក់​ចំនេញ​ផងដែរ​។ 

​ក្រសួង​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​និង​/​ឬ Webmaster នៃ​គេហទំព័រ​នេះ នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​លទ្ធភាព ដើម្បី​ការពារ​នូវ​សម្ភារៈ​ដែល​បាន​ផ្តល់ឲ្យ ប៉ុន្តែ​មិន​អាច​ទទួលខុសត្រូវ​សម្រាប់​ការបាត់បង់ ឬ​ខូតខាត​ដោយសារ​មូលហេតុ​ណាមួយ​ទេ និង​សម្រាប់​ការបាត់បង់ ឬ​ខូចខាត​ដូច​បាន​រៀបរាប់​ខាងលើ​។ ការខិតខំ​ប្រឹងប្រែង​គ្រប់បែប​យ៉ាង​នឹង​ត្រូវ​បាន​អនុវត្ត ដើម្បី​បង្កើត​ឡើង​វិញ​នូវ​ការផ្សាយពាណិជ្ជកម្ម​ដែល​មាន​ការយល់ព្រម ប៉ុន្តែ Webmaster របស់​គេហទំព័រ​នេះ មិន​អាច​ទទួលខុសត្រូវ​សម្រាប់​ការខូចខាត ឬ​បាត់បង់ ដោយសារ​បញ្ហា​បច្ចេកទេស និង​ប្រការ​ណាមួយ​ផ្សេង​ទៀត​ដែល​មិនបាន​ចែង​នៅក្នុង​នេះ​នោះ​ឡើយ​។

ការកាន់កាប់សិទ្ធិអ្នកនិពន្ធ- អ្នក​ឃោសនា​ផ្សាយពាណិជ្ជកម្ម​ត្រូវ​បង្ហាញ និង​ធានា​ថា គាត់​/​នាង (​ក​) បាន​កាន់កាប់​នូវ​សិទិ្ធ​អ្នកនិពន្ធ លើ​រូបថត និង​ព័ត៌មាន​ប្រើប្រាស់​អក្សរ​ផ្សេងៗ ដែល​បាន​ផ្តល់ឲ្យ Webmaster នៃ​គេហទំព័រ​នេះ​ដោយ​គាត់​/​នាង ឬ (​ខ​) ត្រូវបាន​អនុញ្ញាត​ដោយ​ម្ចាស់​នៃ​សិទិ្ធ​អ្នកនិពន្ធ ទៅ​លើ​សម្ភារៈ​ទាំងនោះ ដើម្បី​ផ្តល់​ការអនុញ្ញាតឲ្យ Webmaster នៃ​គេហទំព័រ​នេះ ប្រើប្រាស់​សម្ភារៈ​ទាំងនោះ​បាន​។

​អ្នក​ផ្សាយពាណិជ្ជកម្ម បាន​ផ្តល់​ការអនុញ្ញាតឲ្យ Webmaster នៃ​គេហទំព័រ​នេះ ក្នុង​ការប្រើប្រាស់​សម្ភារៈ​ទាំងនោះ សម្រាប់​ការផ្សព្វផ្សាយ​អចលនា​ទ្រព្យ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម សម្រាប់​រយៈពេល​នៃ​ការផ្សាយ​ពាណិជ្ជកម្ម​នោះ​។​

​អ្នក​ផ្សាយពាណិជ្ជកម្ម​ត្រូវ​ធានា​សង ដោយ​មិន​អាច​បដិសេធ​បាន និង​ដោយ​គ្មាន​លក្ខខណ្ឌ ដល់​សមាគមន៍គ្រូពេទ្យភ្នែកកម្ពុជានិង​/​ឬ Webmaster នៃ​គេហទំព័រ​នេះ​ភ្លាមៗ ទៅលើ​ការទាមទារ លើ​ការចំណាយ ការបាត់បង់ ឬ​បំណុល (​រួមបញ្ចូល​ទាំង​ការចំណាយ​លើ​ផ្លូវ​ច្បាប់​)សមាគមន៍គ្រូពេទ្យភ្នែកកម្ពុជា និង​/​ឬ Webmaster នៃ​គេហទំព័រ​នេះ បាន​ទទួលរង ដោយ​មូលហេតុ​នៃ​ការរំលោភ​លើ​សិទ្ធិ​អ្នកនិពន្ធ កើតឡើង​ដោយ​ការប្រើប្រាស់​នូវ​សម្ភារ​ទាំងនោះ​។

​អ្នក​ផ្សាយពាណិជ្ជកម្ម​នៃ​គេហទំព័រ​នេះ យល់​ច្បាស់​ថា គាត់​/​នាង​នឹង​មិន​ប្រើប្រាស់​នូវ​រូបថត ឬ​ព័ត៌មាន​ប្រើប្រាស់​អក្សរ​ផ្សេងៗ ពី​ផ្នែក​ណាមួយ​នៃ​គេហទំព័រ​នេះ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​នៃ​សិទ្ធិ​អ្នកនិពន្ធ ដែល​ទាក់ទង​ឡើយ​។

ប្លង់កន្លែង និងការរចនានៃគេហទំព័រនេះ- Webmaster នៃ​គេហទំព័រ​នេះ សូម​រក្សា​សិទ្ធិ​ក្នុង​ការកំណត់​នូវ​ការ​រចនា​ប្លង់​ចុងក្រោយ នៃ​ទំព័រ​របស់​អតិថិជន រួមបញ្ចូល​ទាំង​សិទ្ធិ​ក្នុង​ការកែសម្រួល​សំណៅ ឬ​ផ្លាស់ប្តូរ​នូវ​ប្លង់​កន្លែង ឬ​រូបថត​ដែល​បាន​ផ្តល់​ឲ្យ​ផង​ដែរ​។ Webmaster នៃ​គេហទំព័រ​នេះ ក៏​សូម​រក្សា​សិទ្ធិ​ក្នុង​ការកែប្រែ ឬ​កែសម្រួល​សំណៅ ដែល​បាន​ផ្តល់ឲ្យ​ដោយ​អ្នក​ផ្សាយពាណិជ្ជកម្មផ​ង​ដែរ​។ Webmaster នៃ​គេហទំព័រ​នេះ មិន​អាច​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់ ឬ​ខូចខាត​ណាមួយ ដែល​បង្ក​ឡើយ​ដោយ​ការ​រចនា ឬ​ការ​ដាក់​ទីតាំង​នៃ​អចលនទ្រព្យ​នៅលើ​គេហទំព័រ ឬ​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ទៅលើ​រូបថត និង​សំណៅ​ដែល​បាន​ផ្តល់ឲ្យ​ដោយ​អតិថិជន​នោះទេ​។

ការភ្ជាប់់ទៅកាន់គេហទំព័រខាងក្រៅ​- Webmaster នៃ​គេហទំព័រ​នេះ សូម​រក្សា​សិទ្ធិ​ក្នុងការ​បដិសេធ​នូវ​អក្សរ​ដែល​ផ្ទុក​អាសយដ្ឋាន​គេហទំព័រ (hypertext) ដែល​ត​ភ្ជាប់​ពី​ទំព័រ​របស់​អ្នក​ផ្សាយពាណិជ្ជកម្ម ទៅកាន់​កន្លែង​ពាណិជ្ជកម្ម​របស់​អ្នក​គេ ឬ​អាសយដ្ឋាន​គេហទំព័រ​ដទៃទៀត​។​

ការបញ្ចប់ការឃោសនា- បើសិនជា​អ្នក​ផ្សាយពាណិជ្ជកម្ម​ចង់ឲ្យ​ការផ្សព្វផ្សា​យរបស់​ពួកគេ ត្រូវបាន​ដកចេញ​ពី​អ៊ី​ន​ធើ​ណេត (Internet) មុន​ពេល​កំនត់ នោះ​ការស្នើសុំ​ដក​ចេញ​នេះ​នឹង​ត្រូវ​បាន​បំពេញ​តាម​តម្រូវការ ប៉ុន្តែ​នឹង​មិន​មាន​ការសង​ប្រាក់​វិញ​ឡើយ​។ បើសិនជា​អចលនទ្រព្យ​ដែល​ដាក់​ឃោសនា​នោះ​ត្រូវ​បាន​លក់ ការផ្សាយពាណិជ្ជកម្ម អាច​ត្រូវបាន​ផ្ទេរ​ទៅ​កាន់​ម្ចាស់​អចលនទ្រព្យ​ថ្មី ប៉ុន្តែ​នឹង​ត្រូវបាន​ចាត់ទុក​ថា​ជា​ការផ្សាយ​ពាណិជ្ជកម្ម​ថ្មី សម្រាប់​ការបង់ថ្លៃ​សេវាកម្ម​។ Webmaster នៃ​គេហទំព័រ​នេះ សូម​រក្សា​សិទិ្ធ​ក្នុង​ការបដិសេធ នូវ​ការផ្សាយពាណិជ្ជកម្ម​ឲ្យគេ​ហ​ទំព័រ​ផ្សេងៗ ហើយ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់ ឬ​ខាតបង់​លើ​ការចំណាយ​ណាមួយ​ឡើយ​។

ភាពឯកជន- Webmaster​នៃ​គេហទំព័រ​នេះ នឹង​ចាត់ទុក​ពត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​គេហទំព័រ​នេះ ជាមួយនឹង​ការគោរព​ដ៏​ខ្ពស់​ខ្ពស់បំផុត និង​រក្សា​ការសំងាត់ ហើយ​ចាត់​វិធានការ​យ៉ាង​សមរម្យ​ដើម្បី​ធានាបាន​ថា​ព័ត៌មាន​ផ្ទាល់ខ្លួន របស់​អ្នក​ត្រូវបាន​រក្សា​ដោយមាន​សុវត្ថិភាព និង​ត្រឹមត្រូវ​បំផុត​។ ពត៌មាន​ផ្ទាល់ ខ្លួន​របស់​អ្នក នឹង​មិន​ត្រូវបាន​ផ្តល់​ឲ្យ​ជន​ទី​បី សម្រាប់​ការប្រើប្រាស់​ក្នុង​ការផ្សព្វផ្សាយ ឬ​រក​ទីផ្សារ​ឡើយ​។​

ការផ្លាស់ប្តូរតំលៃ និងលក្ខខណ្ឌ- Webmaster នៃ​គេហទំព័រ​នេះ សូម​រក្សា​សិទ្ធិ​ក្នុង​ការផ្លាស់ប្តូរ​នូវ​អត្រា​តំលៃ និង​លក្ខខណ្ឌ​ផ្សេងៗ​ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជាមុន​។ អត្រា​តំលៃ​ថ្មី នឹង​ត្រូវ​យកមក​អនុវត្ត​ភ្លាមៗ សម្រាប់​អ្នក​ផ្សាយពាណិជ្ជកម្ម​ថ្មី និង​សម្រាប់​ការបន្ត​ផ្សាយពាណិជ្ជកម្ម​ជាថ្មី របស់​អ្នក​ដែល​កំពុងតែ​ផ្សាយ​ពាណិជ្ជកម្ម​។​

ការព្រមទទួលយក- ដោយ​ចុះ​ហត្ថលេខា​នៅលើ​លិខិត​បញ្ជាក់​ការផ្សាយ​ពាណិជ្ជកម្ម​នេះ អ្នក​ផ្សាយពាណិជ្ជកម្ម​បាន​បញ្ជាក់ថា គាត់​/​នាង​បាន​ទទួលយក​នូវ ខចែង​និង​លក្ខខណ្ឌ​ទាំង​នេះ ដោយ​គ្មាន​ឧបាស្រ័យ​។

Contact us at

 

Preah Ang Duong Hospital, Department of Ophthalmology, 2nd floor, Phnom Penh, P.O.Box 2027, Kingdom of Cambodia.

 

Tel +855 12 840 796

Fax + 855 23 211 072

Email campbl@online.com.kh

012840796@mobitel.com.kh

doseiha@gmail.com