សូមស្វាគមន៏មកកាន់គេហទំពរ័សមាគមន៏គ្រូពេទ្យភ្នែកកម្ពុជា
ខ្ញុំចង់និយាយថាយើងដែលជាអ្នកជំនាញផ្នែកគ្រូពេទ្យភ្នែកត្រូវឈរនៅលើមូលដ្ឋានច្បាស់លាស់មួយ។ យើងបានរៀនពីអ្នកជំនាញផ្នែកសុខភាព សកម្មភាពរបស់យើងទៅលើអ្នកជំងឺ និងការផ្តល់សេវាសម្រាប់អ្នកទាំងអស់នោះ - ក្នុងក្តីសង្ឃឹមថាអ្នកជំងឺនិងមិត្តរួមការងារផ្តល់សេវាថែទាំសុខភាពរបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីសមាគមគ្រូពេទ្យភ្នែករបស់យើង។ អស់រយៈពេលជាង 10 ឆ្នាំមកហើយក្នុងនាមជាគ្រូពេទ្យភ្នែកមួយរូប ខ្ញុំបានប្រកាន់ខ្ជាប់លើដំណើរនៃការរកឃើញថ្មីៗ បំផុតនៃបច្ចេកវិទ្យានិងពត៌មាន ដែលទាក់ទងទៅនឹងចក្ខុសាស្រ្តនាពេលបច្ចប្បន្ន។
ក្រុមពេទ្យភ្នែកមួយដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ បានបង្កើតសមាគមគ្រូពេទ្យភ្នែកកម្ពុជានៅឆ្នាំ 2003 ហើយវាត្រូវបានអនុម័តដោយក្រសួងសុខាភិបាលដោយមានបេសកកម្មដើម្បីផ្តល់នូវគុណភាពនៃសេវាថែទាំសុខភាពនៅក្នុងកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជានិងជួយដល់អ្នកជំនាញគ្រូពេទ្យភ្នែកទាំងអស់ដើម្បីធ្វើឱ្យប្រសើរឡើងនូវជំនាញនិងការទំនាក់ទំនងល្អចំពោះអ្នកជំងឺ។
ក្រោមការខិតខំប្រឹងប្រែងរបស់យើងតាមរយៈការផ្តល់នូវកម្មវិធីដែលមានគុណភាពខ្ពស់ដើម្បីជួយដល់អ្នកក្នុងការរក្សាបាននូវសមត្ថភាព និង គុណភាពខ្ពស់ ក្នុងការថែរក្សាសុខភាពភ្នែករបស់អ្នកជំងឺ។
យើងមិនអាចធ្វើការនេះដោយមិនមានការគាំទ្រពីសមាជិក COS ហើយខ្ញុំសូមអរគុណដល់សមាជិកសម្រាប់ការប្តេជ្ញាចិត្តក្នុងការបន្តការងាររបស់ខ្លួនក្នុងសមាគមន៍។
ខ្ញុំក៏ចង់ថ្លែងអំណរគុណដល់ការគាំទ្រពីដៃគូអភិវឌ្ឍន៍ក្នុងវិស័យសុខាភិបាល និងម្ចាស់ជំនួយដែលបានចូលរួមចំណែកនិង គាំទ្រ COS តាំងពីមុនរហូតមក។
សូមអរគុណ
សាស្រ្តាចារ្យជំនួយ ប៉ោក ធន.