•  

ប្រវត្តិ

ក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍បន្តផ្នែកវិជ្ជាជីវៈ

 

 

 

 

    តើការអប់រំបន្តផ្នែកវេជ្ជសាស្រ្ត (CME) និង ការអភិវឌ្ឍបន្តផ្នែកវិជ្ជាជីវៈ (CPD) មានន័យដូចម្តេច?

      ការអប់រំបន្តផ្នែកវេជ្ជសាស្រ្ត សំដៅលើការបន្តរីកចម្រើននៃការថែទាំ និងការអភិវឌ្ឍ​ចំណេះ​ដឹង ជំនាញ និងឥរិយាបថ ដែលពាក់ព័ន្ធនឹងឯកទេសវេជ្ជសាស្រ្ត ។

      ការអភិវឌ្ឍបន្តផ្នែកវិជ្ជាជីវៈ រួមមាន​ឯកទេសវេជ្ជសាស្រ្ត និងជំនាញទាំងឡាយដែល​មិន​មែន​ជា​វេជ្ជសាស្រ្ត ដែលជាតម្រូវការរបស់គ្រូពេទ្យ​ភ្នែក​​ដូចជា ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច​ផ្នែក​វេជ្ជសាស្រ្ត និងសីលធម៌វិជ្ជាជីវៈ។ វដ្ត​សិក្សា​បន្ត​នេះជួយចក្ខុបណ្ឌិតឲ្យមានការអភិវឌ្ឍ​ផ្នែក​វិជ្ជាជីវៈ​របស់​ខ្លួនជានិច្ច ។

      សកម្មភាពអភិវឌ្ឍបន្តផ្នែកវិជ្ជាជីវៈអាចមានលក្ខណៈអសកម្ម ឬសកម្ម ៖

  • ការសិក្សាបែបអសកម្ម គឺមានទំនាក់ទំនងទៅនឹងសកម្មភាពនានា ដែលធ្វើឲ្យអ្នក​ចូល​រួមបានជ្រាបព័ត៌មានផ្សេងៗ ដើម្បីលើកកម្ពស់ការអនុវត្តរបស់ខ្លួន ដូចជា ការ បង្រៀន សន្និបាត និងការអានសារព័ត៌មានវេជ្ជសាស្រ្តជាដើម ។
  • ការសិក្សាបែបសកម្ម គឺមានទំនាក់ទំនងទៅនឹងសកម្មភាពនានា ដែលកំណត់នូវ​តម្រូវ​ការ​កាន់តែខ្ពស់ ទៅលើអ្នកចូលរួម ហើយធានាថា អ្នកចូលរួមត្រូវយក​គំនិត​​នា​នាដែលខ្លួនបានរៀនទៅប្រើប្រាស់នៅក្នុងការអនុវត្ត ។ ឧទាហរណ៍ ៖ នៅក្នុង​ការ​​សិក្សាបែបសកម្ម គឺការចូលរួមនៅក្នុងសវនកម្មវេជ្ជសាស្រ្ត សិក្ខាសាលា និង​ការ​​​​​អង្កេតលើសេចក្តីសោមនស្សរបស់អ្នកជំងឺជាដើម ។
  • ការសិក្សាបែបសកម្ម មានប្រសិទ្ធភាពជាង ការសិក្សាបែបអសកម្ម ។

      ការអភិវឌ្ឍបន្តផ្នែកវិជ្ជាជីវៈមានសារៈសំខាន់ ដោយសារ ៖

  • បង្កើតនូវទម្រង់នៃដំណើរការសិក្សាដែលកើតមាននៅក្នុង​ការ​អនុវត្តប្រចាំថ្ងៃ។
  • ផ្តល់អត្ថប្រយោជន៍រួមសម្រាប់អ្នកជំងឺ សហគមន៍ ចក្ខុបណ្ឌិត​ម្នាក់ៗ និងវិជ្ជាជីវៈ ​ដោយ​ធ្វើឲ្យចក្ខុបណ្ឌិតទទួលបាននូវការអភិវឌ្ឍថ្មីៗ​ផ្នែកវេជ្ជ​សាស្រ្តនិងការ​វះ​កាត់ ។
  • ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា មានបំណងកំណត់នូវបទដ្ឋានមួយសម្រាប់​ CME ៖ ការបង្កើតកម្មវិធីអភិវឌ្ឍន៍បន្តផ្នែកវិជ្ជាជីវៈរបស់សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជា បង្ហាញ​នូវភាពជាអ្នកដឹកនាំនៅក្នុងតំបន់នេះ ។

     តើត្រូវការពិន្ទុប៉ុន្មាន?

       សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាតម្រូវឲ្យសមាជិករបស់ខ្លួនកត់ត្រានូវការអភិវឌ្ឍបន្តផ្នែក​វិជ្ជា​ជីវៈ​​​​​ឲ្យបាន៥០ពិន្ទុក្នុង១ឆ្នាំ ។ ការកត់ត្រា​នេះ ត្រូវផ្អែកលើការបំពេញសកម្មភាពនៃការ​អភិវឌ្ឍ​បន្ត​ផ្នែក​​វិជ្ជាជីវៈឲ្យបានប្រហែលជា១ម៉ោង ក្នុងមួយសប្ដាហ៍ ។

       នៅក្នុងដំណាក់កាលនេះ ការអភិវឌ្ឍបន្តផ្នែក​វិជ្ជាជីវៈគឺជាកម្មវិធីមួយដែលធ្វើឡើងដោយ​ស្ម័គ្រ​ចិត្ត។ សមាជិក​របស់សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាត្រូវមានគោលដៅសម្រេចឲ្យបាន៥០ពិន្ទុ ក្នុងមួយឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីមិនអាចសម្រេចគោលដៅនេះបានទេ ក៏ពុំមាន​ទោស​កំហុស​អ្វី​ដែរ ។ គណៈគ្រូពេទ្យកម្ពុជា  (MCC) រំពឹងថា ចក្ខុបណ្ឌិតនឹងសម្រេចបានយ៉ាងតិច​២៥ពិន្ទុ ក្នុងមួយឆ្នាំ ។

       កម្មវិធីអភិវឌ្ឍន៍បន្តផ្នែក​វិជ្ជាជីវៈដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាទទួល​​​ស្គាល់ថាការសិក្សាបែបសកម្ម មាន​ប្រសិទ្ធភាពជាងការ​សិក្សាបែបអសកម្ម ។ ហេតុនេះ គេបាន​កំណត់ពិន្ទុកាន់តែច្រើនទៅលើ​សកម្មភាពដែលពាក់ព័ន្ធ​ទៅនឹងការសិក្សាបែបសកម្ម ។

     តើរចនាសម្ព័ន្ធកម្មវិធីអភិវឌ្ឍន៍បន្តផ្នែក​វិជ្ជាជីវៈគឺជាអ្វី?

        កម្មវិធីអភិវឌ្ឍន៍បន្តផ្នែក​វិជ្ជាជីវៈចែកចេញជាពីរប្រភេទ ៖

        ១) ជំនាញវេជ្ជសាស្រ្ត

        ២) ជំនាញមិនមែនវេជ្ជសាស្រ្ត

    តើ សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាធ្វើការណែនាំពីសកម្មភាពអ្វីខ្លះ?

      សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាសូមផ្តល់អនុសាសន៍ថា សមាជិកនានា ត្រូវបំពេញនូវផែនការ​សិក្សា​ផ្ទាល់ខ្លួន (សូម​មើលឧបសម្ព័ន្ធ១) ចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍បន្តផ្នែក​វិជ្ជាជីវៈក្នុងឆ្នាំនីមួយៗ ដើម្បី​រៀបចំផែនការសកម្មភាពនានាដែលសម​ស្របទៅនឹងតម្រូវការរបស់ខ្លួន ។ ផែនការនេះគួរ​មានការត្រួតពិនិត្យឡើងវិញ​ជាប្រចាំ ពេញមួយ​ឆ្នាំ ដើម្បីធានាបាននូវការឆ្លើយតបតាម​តម្រូវ​ការ​សិក្សា​ដែលបានកំណត់ ។

      តារាងខាងក្រោមនេះសង្ខេបប្រភេទសកម្មភាពនានា ដែលសមាជិករបស់សមាគម​គ្រូ​ពេទ្យ​​​ភ្នែក​​កម្ពុជាអាច​ប្រើ​ប្រាស់បាន ដើម្បីបំពេញតាមតម្រូវការសិក្សារបស់ខ្លួន ។ សកម្មភាព​សិក្សា​បែប​សកម្ម មានកត់សម្គាល់ដោយសញ្ញាផ្កាយ (*) ។

      សកម្មភាពនានា ដែលមានសញ្ញា (#) គឺជាសកម្មភាពចំបង ហើយគួរត្រូវបំពេញឲ្យបាន​ជារៀងរាល់ឆ្នាំ ។

    ប្រភេទទី១ ៖ ជំនាញវេជ្ជសាស្រ្ត

សកម្មភាព ការកំណត់ពិន្ទុ
* # ការត្រួតពិនិត្យមើលលើខ្លួនឯង ក្នុងករណីខ្លួនត្រូវចូលរួមវះកាត់ ដែល​មានភាពស្មុគស្មាញ និង/ឬ ពិបាកៗ ព្រមជាមួយនឹងការឆ្លុះ​បញ្ចាំង​ពី​ដំណើរការ និងលទ្ធផលនានា (របាយការណ៍​ជាលាយ​លក្ខណ៍​អក្សរ) ។ ២ពិន្ទុ ក្នុង ១ករណី
* # ការធ្វើបទបង្ហាញអំពីករណីដែលគួរឲ្យចាប់អារម្មណ៍ដល់វេជ្ជ​បណ្ឌិ​ត​​​ផ្សេងទៀត និងការស្វែងរកគំនិតល្អ/ការពិភាក្សា ។ ២ពិន្ទុ ក្នុង ១ករណី
* # ការចូលរួមនៅក្នុងការពិភាក្សាលើករណីណាមួយ ដែលពាក់ព័ន្ធ​ទៅ​នឹង​ករណីវេជ្ជបណ្ឌិតដទៃទៀត (សូមមើលសកម្មភាពខាងលើ) ១ពិន្ទុ ក្នុង ១ករណី
# ការចូលរួមសិក្ខាសាលាស្ដីពី CME ដែលរៀបចំដោយ សមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជា។ ៦ពិន្ទុ ក្នុង១ថ្ងៃពេញ
ការចូលរួមនៅក្នុងកម្មវិធីផ្សេងៗទៀតផ្នែកវេជ្ជសាស្រ្ត ដូចជា ការ​ចូលរួម​ប្រជុំ សន្និបាត វគ្គសិក្សា ឬសិក្ខាសាលាជាដើម ។ (ម៉ោង​សិក្សាស្ដីពីចក្ខុ​សាស្រ្ត) ២ពិន្ទុ ក្នុង១ថ្ងៃពេញ
# អានសារព័ត៌មាននានា ស្ដីពីវេជ្ជសាស្រ្ត ១ពិន្ទុ ក្នុង១អត្ថបទ
* អានអត្ថបទសារព័ត៌មាននានា ស្ដីពីវិជ្ជសាស្រ្ត និងការបង្ហាញ​ពី​របៀប​ដែលខ្លួនយកទៅអនុវត្ត (របាយការណ៍ជាលាយលក្ខណ៍​អក្សរ) ។ ២ពិន្ទុ ក្នុង១អត្ថបទ
ការចូលរូមប្រជុំផ្សេងៗ WOC, APAO....

៦​ពិន្ទុ ក្នុង១ថ្ងៃពេញ

​​​     ប្រភេទទី២ ៖ ជំនាញមិនមែនវេជ្ជសាស្រ្ត

សកម្មភាព ការកំណត់ពិន្ទុ
* ការផ្តល់ជាបទបង្ហាញនៅក្នុងកិច្ចប្រជុំCME ដែលរៀបចំឡើងដោយ សមាគមគ្រូពេទ្យ​ភ្នែកកម្ពុជា ឬកិច្ចប្រជុំអន្តរជាតិ ។ ៥ពិន្ទុ ក្នុង១បទបង្ហាញ
* ការធ្វើបទបង្ហាញតាមប័ណ្ណប្រកាស នៅក្នុងកិច្ចប្រជុំ CME ដែលរៀបចំ​ឡើង​ដោយសមាគមគ្រូពេទ្យ​ភ្នែក​កម្ពុជាឬកិច្ចប្រជុំអន្តរជាតិ ។ ៥ពិន្ទុ ក្នុង១ប័ណ្ណ​ប្រកាស
* សកម្មភាពបង្រៀន និង/ឬ សកម្មភាពបណ្ដុះបណ្តាលនានា ដូចជា គ្រូ​ពេទ្យ​ភ្នែកអន្តេវាសិក និស្សិតពេទ្យ ចក្ខុបណ្ឌិតកម្រិតមូលដ្ឋានពេទ្យ​ភ្នែក គិលានុប្បដ្ឋាកភ្នែក គិលានុប្បដ្ឋាកភ្នែកកម្រិតមូលដ្ឋាន អ្នកបច្ចេកទេស​ធ្វើតេស្តភ្នែក គ្រូបង្រៀននៅតាមសាលា សហគមន៍ ១ពិន្ទុ ក្នុង១បទបង្ហាញ
* ការធ្វើបទបង្ហាញនៅក្នុងការប្រជុំ សន្និបាត វគ្គសិក្សា និងសិក្ខា​សាលា​ផ្សេងៗទៀត ។ ៣ពិន្ទុ ក្នុង១បទបង្ហាញ
ការរៀបចំផែនការសិក្សាផ្ទាល់ខ្លួន (PLP) ប្រចាំឆ្នាំ ។ ២ពិន្ទុ ក្នុង១ឆ្នាំ

   

    ឩបសម្ព័ន្ធ ១ ៖ គំរូផែនការសិក្សាផ្ទាល់ខ្លួន

      ការណែនាំ និងគំរូដែលបានស្នើដោយផ្អែកលើគោលការណ៍ណែនាំរបស់គណៈចក្ខុបណ្ឌិតអន្តរជាតិ (ICO)ចូរសម្គាល់ថា គំរូនេះ រួមមាន​ការធ្វើផែនការ និងការសម្រេចសកម្មភាពនានា ហើយអាចមានប្រវែងច្រើនជាងពីរបីទំព័រ ដើម្បីឲ្យអ្នកចូលរួមមានចន្លោះ​គ្រប់គ្រាន់​សម្រាប់​កត់ត្រា​ព័ត៌មាន ។

       មុននឹងអនុវត្តផែនការនេះ អ្នកគួរពិចារណាទៅលើសំណួរដូចតទៅ ៖

       ១) តើខ្ញុំចង់សិក្សាអំពីអ្វី?

  • នេះ អាចជាបច្ចេកទេសថ្មី ជំនាញថ្មី ឬជាចំណេះដឹងថ្មី ។

       ២)  ហេតុអ្វីបានជាខ្ញុំត្រូវសិក្សាអំពីគំរូផែនការនេះ?

  • ពីព្រោះអ្នកអាចនឹងត្រូវការវាក្នុងស្ថានភាព ឬសកម្មភាពជាក់លាក់ណាមួយ ។

       ៣) តើខ្ញុំនឹងសិក្សាបច្ចេកទេសថ្មី ឬជំនាញថ្មី ឬលើកកម្ពស់ចំណេះដឹងរបស់ខ្ញុំដូចម្ដេច?

       ៤) តើអាចមានធនធានអ្វីខ្លះ ដែលអាចជួយឲ្យខ្ញុំសិក្សាបច្ចេកទេស ជំនាញ ឬចំណេះដឹងនេះបាន?

       ៥) តើខ្ញុំចង់សិក្សាបច្ចេកទេស ជំនាញ ឬចំណេះដឹងនេះនៅពេលណា?

 ឈ្មោះ៖                       ឆ្នាំ CPD ៖                       លក្ខខណ្ឌពិន្ទុCPD ៖

សកម្មភាព (បរិយាយសង្ខេប) ប្រភេទ CPD កាលបរិច្ឆេទ​សកម្មភាព​ដែលបានគ្រោងទុក កាលបរិច្ឆេទ​បញ្ចប់ ការកំណត់​ពិន្ទុCPD ការសិក្សា និងលទ្ធផល ដែលសម្រេចបាន*
           
           
           
           
  ពិន្ទុCPDសរុប    

* តើខ្ញុំសម្រេចបាននូវតម្រូវការរៀនសូត្រ ដូចដែលបានកំណត់ដែរឬទេ? តើខ្ញុំនឹងប្រើប្រាស់ចំណេះដឹងដែលខ្ញុំបានរៀននេះ ដូចម្ដេច? តើចំណេះដឹងនេះ នឹងជះឥទ្ធិពលទៅលើការអនុវត្តវិជ្ជាជីវៈរបស់ខ្ញុំដូចម្ដេចខ្លះ?

  COS_CPD_ComplicatedCaseReportTemplateDraft 14062014.pdf

  COS_CPD_FrameworkFinal13062014 in Khmer_editing.pdf

  COS_CPD_JournalArticleReviewTemplateDraft30062014.pdf

  COS_CPD_PersonalDevelopmentPlanTemplate12062014_khmer_editing.pdf

 

21st COS Annual Congress





December 8, 2023